ABOUT ME

Blog ដែល​ខ្មែរ​ហៅ ឬ ​បកប្រែ​ថា កំណត់ហេតុ​បណ្ដាញ តែ​និយម​ហៅថា ប្លក់ ។ ប្លក់​មួយ​នេះ​ខ្ញុំ​បង្កើត​ឡើង​ក្នុង​គោលបំណង ចែក​រំលែក​ចំណេះ​ដឹង​បន្តិចបន្តួច​​ដែល​ខ្ញុំ​មាន បាន​ជួប​ប្រទះ​កន្លងមក គិតថា​មានប្រយោជន៍ ដល់​​អ្នក​ចូល​មើល​ទាំងឡាយ។ ខ្ញុំ​មិន​មែន​ជា​អ្នកនិពន្ធ ឬ​អ្នក​សិក្សា​ស្រាវជ្រាវ​អ្វី​មួយ​នោះ​ទេ គ្រាន់តែ​ទំនេរ​ខ្លាំង ក៏​សរសេរ​ដើម្បី​ជា​ការ​ហ្វឹកហាត់ និង​ប្រមូល​ចំណេះដឹង​ដាក់​ខ្លួន​ដែរ​តែប៉ុណ្ណោះ គ្រាន់តែ​ថា​ការ​សរសេរ​ប្លក់ វា​មិន​ត្រឹមតែ​ផ្ដល់​ផល​ប្រយោជន៍​​​សម្រាប់​ខ្លួន​ខ្ញុំ គឺ​បាន​ដល់​​អ្នក​ដទៃ​ គឺ​អ្នក​ដែល​មាន​ចូល​អាន​ក្នុង​ប្លក់​នេះ​ផង​ដែរ។ ប្លក់​មួយ​នេះ​ផ្ដោត​សំខាន់​ធំ​ដូចជា ៖
  • ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ៖ ប្រមូល​ផ្ដុំ​ពុម្ព​អក្សរ​ខ្មែរ​គ្រប់​ប្រភេទ ដាក់​ឲ្យ​ទាញ​យក​ទោ​ប្រើ​តាម​ការគួរ។ បង្កើត​ជា​អត្ថបទ វីដេអូ​គន្លឹះ​ ចែក​ជូន​​ដើម្បី​ជា​គន្លង​មួយ​ ដល់​អ្នក​ដែល​ចង់​ចេះ​ខាង​រចនា​ពុម្ព​អក្សរ ឲ្យ​ឆាប់​ចាប់​បាន ងាយ​ធ្វើ និងបានទទួល​លទ្ធផល​ត្រឹមត្រូវ។
  • Blogger ៖ បក​ប្រែ​រាល់​គន្លឹះ Blogger មាន​ប្រយោជន៍ សំខាន់ៗ មក​ជា​ភាសា​ខ្មែរ ងាយស្រួល​អនុវត្ត​តាម​បាន។ ដាក់​ឲ្យ​ទាញ​យក Template Blogger ចាស់ ថ្មី បង្ហាញ​ពី​របៀប​សរសេរ​អត្ថបទ​ឲ្យ​មាន​របៀប​រៀបរយ ​ទៅតាម​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ។
  • រចនា ៖ ផ្ដល់​គន្លឹះ​រចនា​គ្រប់​ប្រភេទ​ដែល​មាន​នៅ​លើ​អ៊ីនធឺណិត ដូចជា Photoshop Mockup Photoshop Template ជាដើម ។ល។
  • បច្ចេកវិទ្យា ៖ ផ្សព្វផ្សាយ​បច្ចេកវិទ្យា ឧបករណ៍​អេឡិចត្រូនិក ថ្មីៗ ប្រៀបធៀប​គ្នា ស្វែងយល់​ពី​គោលបំណង​នៃ​បច្ចេកវិទ្យា​អស់​ទាំងនោះ។
  • អក្សរខ្មែខ្មែរ ៖ ប្រមូល​ផ្ដុំ​រាល់​ឯកសារ សៀវភៅ ដែល​ទាក់ទង​ខ្មែរ ទាំងអស់។

អំពី​ម្ចាស់​ប្លក់ ៖
- ឈ្មោះ : នូ សុវណ្ណារោត / Nou Sovannarout
- ឈ្មោះ​​ហៅ​ក្នុង​អ៊ីនធឺណិត​ : អាស្វាដែក / ASvadek
- ឆ្នាំ​កំណើត : ១៩៩៥
- រស់នៅ​សព្វថ្ងៃ : ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា
- ចំណូល​ចិត្ត​បច្ចុប្បន្ន : រចនា​ពុម្ព​អក្សរ​ខ្មែរ និង Blogger
- បំណងប្រាថ្នា​​អនាគត : ​រចនា​ឲ្យ​បាន​ច្រើនម៉ូដ ពុម្ព​អក្សរ​ខ្មែរ និង រកលុយចិញ្ចឹមគ្រួសារឲ្យធូធារ។

_____________________________

Email: info.asvadek@gmail.com

Tel : 060 629 ​​797 or 015 868​608

Facebook Page: https://www.facebook.com/asvadek



អរគុណ / Thank

Add a comment